Wednesday, March 15, 2017

Exchange Program REPORT (in Khmer)




របាយការណ៍​
ស្ដីពី
ការ​ចូលរួម​កម្មវិធី​ផ្លាស់​ប្ដូរ​ទំនាក់ទំនង​យុវជន​អាស៊ី​បូព៌ា​
(JENESYS2016 Theme: Economics, Batch 1)
​​កាលពី​ថ្ងៃ​ទី​​ ២៩ សីហា​ រហូត​ដល់ថ្ងៃ​ទី ៦ កញ្ញា​ ឆ្នាំ​ ២០១៦ កន្លងទៅថ្មីៗ នាងខ្ញុំ​ត្រូវបាន​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចាត់តាំង​ឲ្យ​ចូលរួមកម្មវិធី​ JENESYS2016 ដែលប្រព្រឹត្តទៅនៅប្រទេស​ជប៉ុន​។​ តំបន់​ទស្សនកិច្ច​រួម​មាន​ ទី​ក្រុង Tokyo​​    ទីក្រុង​  Osaka ទីក្រុង​​  Takashima និង​ ទីក្រុង​​  Kyoto ។​ ប្រធានបទ​នៃ​កម្មវិធី​ផ្ដោត​សំខាន់​ជុំវិញបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច​ រួមជាមួយនឹង​ការ​ស្វែង​យល់អំពី​វិទ្យាសាស្រ្ត ​បច្ចេកវិទ្យា​ ទេសចរណ៍ និងការចែករំលែកវប្បធម៌ និងអារ្យធម៌​របស់​ប្រទេស​ជប៉ុន​ផងដែរ។

ការ​ចូលរួម​ស្ដាប់​បទ​បង្ហាញ​​ និង​ការ​ពិភាក្សា​ក្រុម
·         ​​បទបង្ហាញ​អំពី​ « ពាណិជ្ជកម្ម​​​ វិនិយោគ​ និងសមាហរណកម្ម​សេដ្ឋកិច្ច​រវាង​ អាស៊ាន​  និង​ ជប៉ុន ​»​​ នៅមជ្ឈមណ្ឌល​ទំនាក់​ទំនងអាស៊ាន​  និង​ជប៉ុន​​​​​ (ASEAN JAPAN Centre) នៃ​ទីក្រុង​​​ Tokyo
·         បទ​បង្ហាញ​អំពី​ JETRO​ (Japan External Trade Organization) នៅទីក្រុង​ Osaka
·         ​បទ​បង្ហាញ​របស់​ក្រុមហ៊ុន​ DAIKIN នៅទីក្រុង​ Osaka
·         បទបង្ហាញ​របស់​ក្រុមហ៊ុន​ SHIMADZU នៅ​តំបន់​​ Shiga
·         កិច្ចប្រជុំ​សំណេះសំណាល​អាហារថ្ងៃត្រង់​ជាមួយ​បណ្ដា​អ្នក​ធុរកិច្ចនៃ​តំបន់ Takashima
·         ការ​ពិភាក្សា​ជាមួយ​មិត្ត​រួម​ក្រុម​ ចែករំលែក​បទ​ពិសោធន៍​​ និង​​​​រៀប​ចំរបាយការណ៏

ការចូលរួម​ដំណើរ​ទស្សនកិច្ច​
·         ​​សារមន្ទី​រ​វិទ្យា​សាស្រ្ត​​ Miraikan (National Museum of Emerging Science and Innovation)
·         The Lab: Knowledge Capital ដែលមាន​ការ​ដាក់​តាំង​បង្ហាញ​អំពី​គំរូ​នៃ​ឧបករណ៍​វិទ្យាសាស្រ្ត​​ជា​ច្រើន​ ផលិត​ដោយ​ក្រុម​ហ៊ុន​​ និង​មហាវិទ្យាល័យ​នានា​នៃ​ប្រទេស​ជប៉ុន​
·         សារមន្ទីរ​វប្បធម៌​ Sakai  (Sakai Traditional Craft and Museum)
·         ក្រុម​ហ៊ុន​ ​Kansai Electric Power, Sakai Solar Power Plant និង​ Sakaiko Power Station
·         ក្រុម​ហ៊ុន​សេវាកម្ម​បោកគក់​ TETSUDO
·         ក្រុម​ហ៊ុន​ផលិត​ស្រា KAWASHIMA
·         ហាង​ទំនិញ​ក្នុង​តំបន់​ Takashima
·         រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌​ Kiyomizu Temple នៃ​ទីក្រុង​​ Kyoto

ការស្វែង​យល់​ពី​វប្បធម៌​នៃ​ប្រទេស​ជប៉ុន
·         ការស្នាក់នៅ​លក្ខណៈគ្រួសារ Farm Stay តាមបែប​ជប៉ុន​
·         ការ​ទទួលទាន​អាហារ​ជប៉ុន
តាមរយៈ​ការ​ចូលរួម​កម្មវិធី​ JENESYS2016 នាងខ្ញុំ​បាន​ទទួល​បាន​នូវ​បទពិសោធន៏​ល្អៗ​ជាច្រើនដែលសុទ្ធ​សឹង​តែ​មាន​សារៈ​សំខាន់​ក្នុង​ការ​បង្កើន​នូវ​ចំណេះ​ដឹង​ ជាពិសេស​គឺទាក់ទង​នឹង ​វិស័យសេដ្ឋកិច្ច​ និង​ធុរកិច្ច​។​ ចំណេះ​ដឹង​ និង​បទពិសោធន៍​​ដែល​នាងខ្ញុំ​ទទួល​បានពី​កម្មវិធី ​នឹង​អាចប្រើ​ប្រាស់​ជា​គុណ​ប្រយោជន៍សំរាប់ការសិក្សា​ក្នុង​ពេល​បច្ចុ​ប្បន្ន​ ព្រមទាំង​ការងារ​នាពេល​អនាគត​ ដើម្បី​រួម​ចំនែក​ក្នុង​ការអភិវឌ្ឍ​សង្គម​ឈាន​ទៅ​រក​ភាពរីកចំរើន និង​វឌ្ឍនភាព​ជានិរន្ត៍​។

No comments:

Post a Comment

Traverning - the sum of Travelling and Learning

Today is the 16 th “Busy as a Bee” Day of March 2017. I just finalized my “killer resume” after receiving inspiring feedback from ...